(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងស​ប្តាហ៍កន្លងទៅនេះ លោក ម៉ារ យ៉ារិទ្ធិ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ការប្រកួត​ប្រជែងឥទ្ធិពល និងភូមិសាស្ត្រនយោបាយ រវាងចិន និងអាមេរិក នឹងមិនអាចបង្កឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងមិត្តភាពរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសជិតខាងគ្នានោះឡើយ។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានទស្សនកិច្ចសំខាន់ពីរ នោះគឺទស្សនកិច្ចប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់នៅប្រទេសវៀតណាម និងទស្សនកិច្ចផ្លូវការរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសចិន។

សូមស្តាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ ដូចតទៅ៖