(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

២៖ ប្រធាន WHO ជំរុញឱ្យប្រទេសចិន «ផ្តល់សិទ្ធិពេញេលេញ» ដើម្បីកំណត់ប្រភពដើមនៃជំងឺកូវីដ១៩

៣៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ

៤៖ នាយករដ្ឋមន្រ្តីថៃ សន្យាដាក់ចេញគោលនយោបាយបន្ធូរបន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែមទៀត នៅចុងឆ្នាំនេះ

៥៖ ក្រសួងធម្មការ ចេញសេចក្ដីណែនាំគ្រប់វត្តអារាម វិហារសាសនា ត្រូវវាយគង ទូងស្គរ អបអរសាទរ ប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

៦៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចទៅរុស្ស៉ីពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា

៧៖ គណៈសង្ឃនាយក អំពាវនាវដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស វាយជួង រគាំង និងទូងស្គរ នៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

៨៖ មេបក្សប្រឆាំងកូរ៉េខាងត្បូង ចូលពេទ្យក្រោយធ្វើកូដកម្មបង្អត់អាហារ ខណៈក្រុមរដ្ឋអាជ្ញាចង់ឱ្យមានដីកាចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងពុករលួយ

៩៖ លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

១០៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជួបប្រមុខការទូតចិន ដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹង

១១៖ សម្តេចធិបតី លើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល រវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៉ី

១២៖ យោធាអាមេរិកប្រកាសស្វែងរកជំនួយពីសាធារណជន ក្រោយបាត់យន្តហោះចម្បាំងបំបាំងកាយ

១៣៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំអាជ្ញាធរតាមព្រំដែនជួយសម្រួលការធ្វើដំណើររបស់ពលករ និងដោះស្រាយរាល់បញ្ហាប្រឈម

១៤៖ តៃវ៉ាន់ ជំរុញឱ្យចិនបញ្ឈប់សកម្មភាពយោធា ក្បែរដែនកោះរបស់ខ្លួន

១៥៖ កិច្ចពិភាក្សាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នៅមិនទាន់សម្រេច ខណៈនិយោជកដាក់តួលេខ ២០១.៥ដុល្លារ, រាជរដ្ឋាភិបាលទើបបញ្ចេញតួលេខ ២០២ដុល្លារ, សហជីពស្នើតួលេខ២ផ្សេងទៀត

១៦៖ ទីក្រុងតេហេរ៉ង់៖ កិច្ចព្រមព្រៀងដោះដូរអ្នកជាប់ឃុំឃាំងរវាងអាមេរិក-អ៉ីរ៉ង់ នឹងប្រព្រឹត្តទៅក្នុងថ្ងៃចន្ទនេះ

១៧៖ លោក ហ្សង់-ហ្វ្រង់ស័រ៖ ទីណានាំប្រយោជន៍ឱ្យអភិវឌ្ឍន៍ទៅមុខ គឺកម្ពុជា មិនរារែកនឹងទាក់ ទង ឡើយ

១៨៖ ប្អូនស្រីលោក គីម ជុងអ៊ុន ត្រូវគេឃើញកាន់កាបូបយួរដៃម៉ាក Dior តម្លៃ៧,០០០ដុល្លារ អំឡុងដំណើរទស្សនកិច្ចនៅរុស្ស៉ី

១៩៖ លោក ហ្សង់-ហ្វ្រង់ស័រ៖ នយោបាយការបរទេសកម្ពុជា មិនមែនជារបស់ បុគ្គលនាយក រដ្ឋមន្ត្រីនោះទេ គឺជាបន្ទាត់នយោបាយរបស់បក្សប្រជាជនកម្ពុជា

២០៖ អ្នកជំនាញ UN ថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរុស្ស៉ី «កាន់តែយ៉ាប់យ៉ឺន» ក្រោយសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន

- ព័ត៌មាន Fresh News Plus

១៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមកីឡាការិនីកាយសម្ព័ន្ធ ក្រោយឈ្នះមេដាយមាសជើងឯកអាស៊ី នៅម៉ុងហ្គោលី

២៖ Man City បន្តនាំមុខកំពូលតារាង ខណៈខ្សែប្រយុទ្ធមកពីអាហ្រ្វិក Salah ក្លាយជាអ្នកបញ្ជូនបាល់ច្រើនជាងគេនៅលីគអង់គ្លេស

៣៖ លីគអេស្ប៉ាញ Real Madrid នៅតែលេងមិនចាញ់នឹងនាំមុខ ១៥ពិន្ទុពេញឈរកំពូលតារាងលើក្រុម Barcelona

៤៖ ប៉ារ៉ាហ្គាយ បណ្តេញអ្នកចាត់ការ Barros Schelotto ចេញពីតំណែង បន្ទាប់ពីការចាប់ផ្តើមមិនល្អ សម្រាប់ការប្រកួតជម្រុះ World Cup

៥៖ Suga សមាជិក BTS ត្រៀមខ្លូនចូលបំពេញកាតព្វកិច្ចយោធា នៅថ្ងៃទី២២ខាងមុខ

៦៖ Carlos Sainz ឈ្នះជើងឯកប្រណាំងរថយន្ត Formula 1 នៅទឹកដីសិង្ហបុរី Singapore Grand Prix 2023

៧៖ តារាចម្រៀង IU បរិច្ចាគប្រាក់ជាង២២ម៉ឺនដុល្លារដល់អ្នកខ្វះខាត ក្នុងថ្ងៃខួប១៥ឆ្នាំនៃការចូលសិល្បៈ