(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរអាមេរិក ជាច្រើននាក់ដែលដែលកំពុងរស់នៅតាមទីក្រុងនានា ក្នុងរដ្ឋវ៉ាស៉ីនតោន បានចេញវីដេអូប្រកាសស្វាគមន៍វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើដំណើរទៅចូលរួមប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

តាមរយៈវីដេអូ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក បានប្រកាសថា៖ «យើងខ្ញុំទាំងអស់គ្នា មានការសប្បាយរីករាយ យើងខ្ញុំទាំងអស់គ្នានឹងទៅទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជាទាំងអស់ ដែលអញ្ជើញមកពីប្រទេសកម្ពុជា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទឹកសហរដ្ឋអាមេរិក សូមអញ្ជើញទៅទទួលសម្តេច និងគណៈប្រតិភូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ»

ប្រជាពលរដ្ឋខ្មែរ ក៏បានបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងជឿជាក់លើសមត្ថភាពដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានីតិកាលទី៧នេះ៕

ខាងក្រោមនេះ ជាសារវីដេអូរបស់ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក៖