(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ ម្ចាស់ ឬនាយករោងចក សហគ្រាសទាំងអស់ ត្រូវជួបជុំគ្នាជាមួយកម្មករនិយោជិតនៅក្នុងបរិវេណសមស្របនៃទីតាំងរោងចក្រ សហគ្រាសរៀងខ្លួន ដើម្បីធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧៖០០នាទីព្រឹក ចំនួន ១៥នាទី ឱ្យបានព្រមៗគ្នា កុំបីអាក់ ខានឡើយ ដើម្បីអបអរសាអរដល់ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖