(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK» ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យា បានយកមកគ្រប់គ្រង់វិញហើយ នៅវេលាម៉ោង២២៖០៧នាទី​យប់ថ្ងៃដដែល។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកវិទ្យាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញា ដើម្បីយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញ ដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព័ត៌មានពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាជូនប្រជាពលរដ្ឋខ្មែរ៕