(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោរះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា បានចុះបញ្ជីតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

សូមទស្សនាវីដេអូបទសម្ភាសន៍ទាំងស្រុងដូចខាងក្រោម៖