(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងរួមនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើពិធីទូងស្គរ វាយរគាំង វាយ ជួង នៅគ្រប់ទីវត្តអារាម បណ្តាគ្រឹះស្ថានសិក្សា មន្ទីរអង្គភា ពនានា រហូតដល់មូលដ្ឋាន បានចូលរួមអបអរសាទរចំ ពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភ ណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។

នេះគឺជាមោទនភាពយ៉ាងធំធេងចំពោះជាតិខ្មែរចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នេះក៏ដោយសារមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសម្រេចនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជននៅក្នុងការបញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។

ការប្រារព្ធពិធីដ៏គគ្រឹកគគ្រេងនាព្រឹកនេះផងដែរ គឺដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាំងពីរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ និងគ្រប់ ឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្រប់រូបដើម្បីរួមគ្នារៀបចំការវាយគង ទូងស្គរ គោះប៉ោត គោះរគាំង វាយជួង តាមគ្រប់មធ្យោបាយ ដែលបានប្រព្រឹត្តទៅនៅវេ លាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យបានព្រមៗគ្នា។

សូមបញ្ជាក់ថា មកដល់ពេលនេះប្រទេសកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយរួមមាន៖

*ទី១៖ តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា
*ទី២៖ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា
*ទី៣៖ តំបន់ប្រាសាទសំបូរព្រៃគុប ខេត្តកំពង់ធំ ចុះបញ្ជីនៅក្នុងឆ្នាំ២០១៧ ទំហំ៣ ៩,០០០ហិកតា
*ទី៤៖ រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ ដែលមានទំហំ៤០០ហិកតា ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕