(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៨,៧៩៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,០៦៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៦០១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៣៥២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៩១៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១២,៨៥៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៥១,៦២៩នាក់, ដូសទី៤ចំនួន ៥,៣៦៦,១៧៤នាក់, ដូសទី៥ចំនួន ២,០៣៦,៨៨១នាក់ និងដូសទី៦ចំនួន ៥៤២,៤១១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕