(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចធិបតីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានា ក្នុងការរួមចំណែកធ្វើឱ្យ សម្រេចបាននូវសន្តិភាព។

នៅក្នុងឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បងដល់សកម្មភាពដើម្បីសន្តិភាពនឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា៕

ខាងក្រោមនេះជា សារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ៖