(ភ្នំពេញ)៖ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញការងារទៅចូលរួមកិច្ចប្រជុំ នៅអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់សម្តេចធិបតី បានរំលឹកនូវសម្តីរបស់សម្តេច នាពេលកន្លងទៅដែលថា «ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយករដ្ឋមន្ត្រី»។

សម្តេចបានលើកឡើងថា សម្តីនោះ ត្រូវបានក្រុមប្រឆាំងពេបជ្រាយ ប៉ុន្តែពេលនេះ សម្តីនេះក៏បានក្លាយទៅជាការពិតផងដែរ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយករដ្ឋមន្ត្រី)»។

សម្តេចបានបន្ថែមថា៖ «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើការនឹករលឹកចំពោះ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលសម្តេចផងដែរ។

«Today in 2022, I was departing for the United Nations; today this year it is the new prime minister’s turn. I have said many times that (today I am the prime minister and in the future, I will become the father of prime minister).

The opposition groups disesteemed, yet now they might witness the truth that has happened. I was promoted to father of prime minister for almost a month. The burden for 38 years or over 44 years has been transferred to the next generation to shoulder with responsibility.

Conveying my regards to people living in the United States and Canada who are welcoming the new prime minister instead of welcoming myself last year»៕