(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាប្រធានអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីបែងចែកភារកិច្ច និងរបៀបរបបការងារ ទទួលខុសត្រូវ ជូនក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ។

ការបែងចែកភារកិច្ចនេះមានដូចខាងក្រោម៖

*១៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន អ្នកនាំពាក្យក្រសួងការពារជាតិ ទទួលបន្ទុកដឹកនាំកិច្ចការរួមរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំត្រីមាស ឆមាស ៩ខែ និងឆ្នាំរបស់ក្រសួងការពារជាតិ សម្របសម្រួល ព័ត៌មានផ្ទាល់ជាមួយក្រសួងការពារជាតិ និងបណ្ដាញសារព័ត៌ជាតិ អន្តរជាតិ។

*២៖ ប្រគល់ភារកិច្ចជូន ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអ្នកនាំពាក្យក្រសួងការពារជាតិ ជួយប្រធានអ្នកនាំពាក្យលើការងារដូចខាងក្រោម៖

-ចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែរបស់ក្រសួងការពារ លទ្ធផលនៃកិច្ចប្រជុំខាងលើជូនប្រធានអ្នកនាំពាក្យជាតិ និងធ្វើរបាយការណ៍អំពី
-រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងៗទៀត អំពីព័ត៌មានពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ
-បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីប្រធានអ្នកនាំពាក្យ។

*៣៖ ប្រគល់ភារកិច្ចជូន ឧត្តមសេនីយ៍ឯក ហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាសមាជិកអ្នកនាំពាក្យក្រសួងការពារជាតិ ជួយប្រធានអ្នកនាំពាក្យលើការងារដូចខាងក្រោម៖

-ទំនាក់ទំនងជាមួយបណ្ដាញសារព័ត៌មានជាតិ អន្តរជាតិ និងប្រមូលចងក្រងព័ត៌មានពីគ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ និងទូទាំងកងយោធពលខេមរភូមិន្ទ
-សហការសម្របសម្រួលអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បញ្ញាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ញាការដ្ឋានអង្គរក្ស និង រាយការណ៍ព័ត៌មានប្រចាំថ្ងៃជូនប្រធានអ្នកនាំពាក្យ
-បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីប្រធានអ្នកនាំពាក្យ៕