(ញូវយ៉ក, អាមេរិក)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក។
វេទិកានេះធ្វើឡើងដោយអ្នកធ្វើធុរកិច្ចកម្ពុជា និងអាមេរិក ក្នុងបំណងពង្រីកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
សូមរម្លឹកថា ៨ខែឆ្នាំ២០២៣នេះ កម្ពុជា និងអាមេរិក សម្រេចការធ្វើពានិជ្ជកម្មជាង ៦.៦ពាន់លានដុល្លារអាមេរិក។
ដោយឡែកកាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក សម្រេចបានជាង ១២ពាន់ ៦រយលានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ជាង ១២ពាន់ ២រយលានដុល្លារអាមេរិក ជាការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក៕