(ញូវយ៉ក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានជួបជាមួយខ្មែរនៅអាមេរិក និងកាណាដា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ដងធ្លាប់នៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់ ដូច្នេះភ័យបន្តិច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ​ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីរថ្ងៃទី១។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី២២ សីហា ជាសារចាប់ផ្តើមរាជរដ្ឋាភិបាលបង្ហាញពីគោលនយោបាយបម្រើជាតិ, ថ្ងៃទី២២ ខែកញ្ញា រយៈពេលមួយខែនៃការកាន់អំណាច សម្តេចធិបតី ស្ថិតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ​ នាទីក្រុងញ៉ូយ៉ក​ សហរដ្ឋអាមេរិក តំណាងឲ្យកម្ពុជា​ ថ្លែងសារនយោបាយរបស់កម្ពុជា ទៅកាន់ពិភពលោក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣រួមមាន៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេសមិនមែនដើម្បីប្រយោជន៍សម្តេចទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពេលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា សម្តេចបានស្នើឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចាប់ផ្តើមបម្រើពលរដ្ឋចាប់តាំងពីថ្ងៃដំបូង អត់ចាំដល់រយៈពេល៣ខែទេ។ ការបម្រើប្រជាពលរដ្ឋ គឺជារឿងចាំបាច់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើអង្គការសហប្រជាជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេចឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះមានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការមានមិត្តកាន់តែច្រើន គឺជារឿងដែលល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារមកកម្ពុជាឡើងវិញ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ ដើម្បីជាតិ និងប្រជាជន គឺត្រូវរក្សាឱ្យបាននូវអធិបតេយ្យជាតិ និងឯករាជ្យជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនពលរដ្ឋជាង៨លាន ២សែននាក់ ដែលចេញទៅបោះឆ្នោត គឺបានបង្ហាញភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការបង្កើតរាជរដ្ឋាភិបាលនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺបានបង្ហាញថា ពលរដ្ឋត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះកម្ពុជា បានឆ្អែតឆ្អន់នឹងសង្គ្រាមអស់ហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនដែលធ្លាក់ខ្លួនដល់អាមេរិក មិនមែនដោយសារតែជម្រើទេ តែដោយសារតែសង្គ្រាម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ទៅជាង ៦លាននាក់ គឺបង្ហាញថាពលរដ្ឋពេញចិត្តគណបក្សប្រជាជនកម្ពុជា ជាពិសេសស្រឡាញ់សម្តេចតេជោ ដែលបានប្រឹងប្រែងដឹកនាំប្រទេស បម្រើប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ ឡើងស្ទះផ្លូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់រឿងគេចោទថា បោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ពេលទៅឥណ្ឌូនេស៊ី សម្តេចបានថតជាមួយមេដឹកនាំសិង្ហបុរី និងហ្វីលីពិន ដែលសុទ្ធជាមេដឹកនាំបន្តការដឹកនាំពីឪពុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតបទៅអ្នកនយោបាយនៅបារាំងថា សម្តេចមិនមែនក្មេងមិនទាន់ជ្រុះបាឡីពីក្បាលនោះទេ សក់ស្កូវអស់ហើយ ហើយសម្តេចក៏បងប្រធានាធិបតីបារាំងផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរត្រូវជួយខ្មែរ ខ្មែរត្រូវជឿលើខ្មែរ ទើបខ្មែរខ្លាំង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានខ្មែរនៅអាមេរិកម្នាក់ បានស្ពាយទឹកសុទ្ធពីអាមេរិក ព្រោះបារម្ភខ្មែរអត់ទឹកសុទ្ធផឹក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរៀបចំគោលនយោបាយលើកទឹកចិត្តឱ្យពលរដ្ឋមានកូនឱ្យហើយ ដើម្បីឆ្លើយតបអត្រាមនុស្សចាស់ខ្ពស់នាឆ្នាំ២០៥០។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសនៅមុខភរិយា ចង់បានកូនទី៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនយកសន្ទូចទៅឱ្យពលរដ្ឋកំពុងឈឺនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការងាររបស់រាជរដ្ឋាភិបាល បង្កើនទាំងបរិមាណ និងគុណភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជាបច្ចុប្បន្នមិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ។ តែបច្ចុប្បន្នក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់រឿងយកបង្កងកណ្តូប៤៥គីឡូក្រាម ទៅកាន់ប្រទេសចិន។ ៤៥គីឡូនោះ គឺជាគំរូសំណាក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីរឿងពលរដ្ឋខ្មែរចេញធ្វើការនៅក្រៅប្រទេស។ ចរន្តចេញធ្វើការនៅក្រៅប្រទេស មិនមែនមានតែនៅខ្មែរនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ។ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គឺមិនយកពន្ធដីស្រែចម្ការបស់កសិករនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ចេញថ្លៃព្យាបាលជំងឺប្រជាពលរដ្ឋប្រមាណ ១លាន ៥សែននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាដាក់ឱ្យមានកម្មវិធីគាំពារផ្នែក​សុខ​ភាព​ដល់​សមាជិក​គ្រួសារកម្មករ និយោជិត ដោយតម្រូវឱ្យបង់ថវិកាប្រមាណ ១ម៉ឺន ៦ពាន់រៀលក្នុងមួយខែ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​ត្រៀមថវិកា ១០០លានដុល្លារ ធានាតម្លៃកសិផលរបស់ប្រជាកសិករ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដល់ដំណាច់ឆ្នាំ២០២៣ ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ២៥០នាក់ ចុះធ្វើការតាមឃុំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរពីការអប់រំ មិនត្រឹមតែផ្តល់តែចំណេះដឹងនោះទេ គឺត្រូវឱ្យមានគុណធម៌ សីលធម៌ និងឥរិយាបថ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំគុណធម៌ សីលធម៌ និងឥរិយាបថនេះ គឺត្រូវបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឪពុកម្តាយកាន់តែរវល់ អត់សូវមានពេលអប់រំកូននោះទេ។ ដូច្នេះក្រសួងអប់រំ ត្រូវបង្កើនតួនាទីនៃការអប់រំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា មានការលើកឡើងច្រើនរឿងជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម មិនមែនទាល់តែដើរស្រែកតាមផ្លូវនោះទេ។ ជាតិនិយម គឺការរួមគ្នាជួយឱ្យជាតិខ្លាំង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគាំទ្ររបស់ពលរដ្ឋ គឺការឃើញលទ្ធផលជាក់ស្តែង មិនមែនគោលនយោបាយប្រជាភិថុតិនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្វើបានប៉ុណ្ណា​ ត្រូវបង្ហាញពលរដ្ឋឱ្យឃើញប៉ុណ្ណឹង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលវេលាម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង៨យប់ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕