(ភ្នំពេញ)៖ លោកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន ដែលទើបនឹងចាកចេញពីពន្ធនាគារ បានប្រកាសលាលែងគណបក្សនេះហើយ ក្រោយខ្លួនជាប់ពន្ធនាគារហើយបក្សមិនដែលសួរសុខទុក្ខនោះទេ ចេះតែកេងចំណេញនយោបាយជាប់រហូត។
តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកស្រី វង រុន្នី បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុញ្ញាតឱ្យ លោកស្រីនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោកស្រី ក៏អំពាវនាវផងដែរដល់សមាជិកទាំងអស់ កុំឱ្យជឿលង់ជាមួយគណបក្សភ្លើងទៀនតទៅទៀត៕
ខាងក្រោមនេះជាវីដេអូរបស់ ប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន៖