(ភ្នំពេញ)៖ គណបក្សនយោយបាយចំនួន១៣ទៀត បានលើកសំណើមួយ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា។

តាមរយៈសំណើរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណកប្សទាំងនោះ បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាមានកិត្តិយស សូមគោរពជម្រាបជូន សម្តេចប្រធាន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹង សំណើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ»

ខាងក្រោមនេះជាសំណើរួមរបស់គណបក្សទាំងនោះ៖