(ក្វាងស៊ី, ចិន)៖ ក្នុងដំណើរទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ី អ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានពីអង្គភាពដទៃទៀតនៅកម្ពុជា និងប្រទេសសមាជិកអាស៊ាន ត្រូវបានរៀបចំទស្សនកិច្ចនៅគួយលីន ដែលជាទីក្រុងទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។

ពេលចូលក្រុងគួយលីន អ្នកសារព័ត៌មានអាស៊ាន បានចាប់អារម្មណ៍ជាមួយនឹងទិដ្ឋភាពភ្នំខ្ពស់ទាប រួមនឹងភាពបៃតងនៃដើមឈើពាសពេញក្រុង។

ក្រុងគួយលីន មានប្រជាជនប្រមាណ ៥.៤លាននាក់ គ្រប់គ្រងលើស្រុក និងតំបន់ចំនួន១៧។ ព្រៃឈើក្នុងទីក្រុងនេះគឺគ្របដណ្ដប់ ៧១.៩៧ភាគរយ។ ២០២២ ក្រុងគួយលីន មានកំណើន GDP ២.៥ភាគរយ ឧស្សាហកម្មចំនួនកើនឡើង ៦.០ភាគរយ ៣.២ភាគរយ និង០.៦ភាគរយ។

ក្នុងខែមេសា ឆ្នាំ២០២១ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានចុះទស្សនកិច្ចក្រុងគួយលីន និងបានកោតសរសើរថា ជាទឹកដីធម្មជាតិ ដ៏ស្រស់ស្អាតមួយនៅក្នុងប្រទេសចិន។ លោកបានស្នើឱ្យអាជ្ញាធរក្រុងគួយលីន រួមគ្នាប្រែក្លាយទីក្រុង គួយលីនទៅជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក។

គួយលីន ស្ថិតនៅក្នុងចំណោមទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ចំណាស់ដ៏សំខាន់ៗនៅក្នុងប្រទេសចិន។ ទីក្រុងនេះក៏ធ្លាប់ជាសមរភូមិប្រយុទ្ធនៃទន្លេ XiangJiang អំឡុងប្រតិបត្តិការ Long March របស់កងទ័ពក្រហមនាឆ្នាំ១៩៣៤។

គួយលីន ទីក្រុងប្រមូលផ្តុំដោយសាលារៀន និងសាកលវិទ្យាល័យនៃតំបន់ស្វយ័តក្វាងស៊ី។ ក្រុងគួយលីន ដឹកនាំគម្រោងថ្នាក់ជាតិខាងវិទ្យាសាស្ត្រ និងនុវានុវត្តន៍ចំនួន៦៥ ព្រមទាំងមន្ទីរពិសោធន៍ថ្នាក់ជាតិខេត្ត និងក្រសួងចំនួន៤១។

ដោយសន្ទុះអភិវឌ្ឍយ៉ាងរឹងមាំសម្រាប់ឧស្សាហកម្មធំៗទាំង៤ ដូចជាព័ត៌មានវិទ្យាអេឡូត្រូនិក ការផលិតបរិក្ខារទំនើបៗ ថ្នាំពេទ្យ និងផលិតជីវសាស្ត្រ រួមទាំងចំណីអាហាអេកូឡូស៊ី គួយលីន គឺជាតំបន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចឌីជីថលដំបូងៗរបស់តំបន់ស្វយ័តក្វាងស៊ីផងដែរ៕