(ភ្នំពេញ)៖ មហាឧបាសិកា យិប ចាំកេសន ម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

ក្រុមគ្រួសារសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្ដាយបង្កើត ម្តាយក្មេក ជីដូន និងជាជីទួត បានទទួលមរណភាពនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ»។

សពរបស់មហាឧបាសិកា យិប ថាំកេសន នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិព្រែកស្វាយ "ឆ្មាបាត់” សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

នៅថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧:៣០នាទី សពមហាឧបាសិកា យិប ថាំកេសន នឹងត្រូវបូជានៅវត្តអម្ពទិយារាម ហៅវត្តព្រែក ស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកសី ញាតិមិត្តជិតឆ្ងាយជ្រាបជាព័ត៌មាន៕