(ភ្នំពេញ)៖ ឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូលនិងលោកជំទាវ ឆាយ ស៊ីណា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងការសោកស្ដាយ ចំពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕