FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
ការសិក្សាថ្មីរកឃើញថា មនុស្សជាង១៤លាននាក់នៅលើពិភពលោក អាចស្លាប់ដោយសារតែ ការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី និងជំនួបទ្វេភាគីនៅវិមានសន្តិភាព * នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥. * លោក ពូទីន និងលោក ម៉ាក្រុង ពិភាក្សាពីបញ្ហាអ៉ីរ៉ង់ អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងពេលជិត៣ឆ្នាំ * សហរដ្ឋអាមេរិក ផ្អាកការបញ្ជូនជំនួយអាវុធមួយចំនួន ទៅឱ្យអ៊ុយក្រែន * លោក ត្រាំ ជំរុញឱ្យហាម៉ាសទទួលយកសំណើចុងក្រោយ សម្រាប់បទឈប់បាញ់ហ្កាហ្សា ៦០ថ្ងៃ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានសភាអារ៉ាប៊ីសាអូឌីត ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព * នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ * នាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥. * រាល់ជំនួបជាមួយភ្ញៀវបរទេសសម្តេចតេជោ ហ៊ុន សែន តែងលើកបង្ហាញទំនាស់ព្រំដែនកម្ពុជា-ថៃ ដែលផ្តើមចេញពីការឈ្លានពានរបស់ទ័ពថៃ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Wildlife Alliance Issues Statement on Try Sitheng’s Resignation and Ongoing Animal Care at Phnom Tamao * Trump escalates feud with Musk, threatens Tesla, SpaceX support * Venerable Such Arrives in Cambodia * TOP NEWS: Cambodia Reports 2 New COVID19 Cases, 3 Recovered, 0 Died * PM Hun Manet Welcomes Singapore PM Lawrence Wong to Mark 60 Years of Diplomatic Ties * Singapore PM Pays Courtesy Call on Samdech Techo during Official Visit to Cambodia * Singapore PM Lays Wreath at Independence Monument, Pays Tribute to Late King Father Norodom Sihanouk * Alibaba Cloud announces new data centres in Malaysia, the Philippines * Fresh News Plus: Chelsea លក់អ្នកចាំទីថ្លៃជាងគេលើលោក Kepa ឱ្យទៅ Arsenal តែ ៥លាន ក្រោយទិញពី Bilbao ៧១លានផោន * អ្នកទិញរថយន្ត Xiaomi YU7 ប្រឈមមុខនឹងការរង់ចាំជាងមួយឆ្នាំសម្រាប់ការដឹកជញ្ជូន បង្កឱ្យមានការត្អូញត្អែរ * OpenAI បង្ហើបថា គ្មានគម្រោងប្រើប្រាស់ប្រើបច្ចេកវិទ្យា «in-house chip» របស់ក្រុមហ៊ុន Google ទេ * រោងចក្រអាគុយលីចូមឥណ្ឌូណេស៊ី-ចិន គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៦ * អ្នកជំនាញណែនាំថា World Cup 2026 គួរតែចាប់ផ្តើមលេងនៅម៉ោង ៩ព្រឹក ដើម្បីគេចចេញពីរលកកំដៅ * ចំណេះដឹងទូទៅ៖ របៀបកំណត់ព័ត៌មានក្លែងក្លាយតាមអនឡាញ * Meta កំពុងទាក់ទាញអ្នកស្រាវជ្រាវ AI កំពូលៗពី OpenAI ចំនួន ៤ រូបបន្ថែមទៀត
 
 

វគ្គសិក្សាថ្មីស្តីពី «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» ចាប់ផ្ដើមបើកឱ្យចុះឈ្មោះហើយ

2023-11-30 01:57pm

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀន សម្រាប់ថ្នាក់សរសេរព័ត៌មានថ្មី ស្ដីពី៖ «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយការចូលរៀន នឹងធ្វើឡើងនៅពាក់កណ្តាលខែក្រោយ។ វគ្គសិក្សានេះមានរយៈពេល ៣ខែ ដែលនឹងសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។

នេះជាជំនាន់ទី៦ហើយ សម្រាប់ថ្នាក់សរសេរព័ត៌មាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលបង្រៀនឲ្យផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC ក្រោយទទួលបានជោគជ័យនៅក្នុងការបណ្ដុះបណ្ដាលសិស្សបានចំនួន ៥ជំនាន់ រួចមក។

លោក ម៉ារ យ៉ារិទ្ធិ ដែលជាគ្រូបង្គោលថ្នាក់សរសេរព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ផងនោះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

កត្តាដែលនាំឲ្យអ្នកជំនាញផ្នែកសារព័ត៌មានជិត៤០ឆ្នាំរូបនេះ ជ្រើសរើសយក «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» មកបង្រៀនក្នុងវគ្គនេះ គឺដើម្បីឲ្យសិស្សដែលទើបតែចាប់ផ្ដើមសរសេរព័ត៌មាន ឬអ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មានអាជីព មានភាពងាយស្រួលក្នុងការចាប់មុំសរសេរ និងចំណុចដែលត្រូវអនុវត្តការងារ។ បន្ថែមពីការបង្រៀនអំពីការសរសេរ ព័ត៌មានក្ដៅ ឬ Hot News ហើយនោះ ប្រធានមជ្ឈមណ្ឌលខាងលើក៏នឹងមានបន្ថែមនូវមេរៀនអំពី ការសរសេរអត្ថបទព័ត៌មាន និងការអានព័ត៌មានសម្រាប់វិទ្យុ និងទូរទស្សន៍ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

វគ្គសិក្សាស្ដីពី៖ «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» នឹងចូលរៀនថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn