(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារអបអរសាទរ សៀវភៅធ្វើម្ហូបកម្ពុជា «សោយ» ដែលទទួលបានពានរង្វាន់ GOURMAND AWARD ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «OSCAR» ក្នុងកម្មវិធី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក២០២៣ (BEST OF THE BEST COOKBOOK IN THE WORLD 2023) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងចំណោមប្រទេសចូលរួមចំនួន២០៥ ស្នាដៃសៀវភៅចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាសក្ខីភាពមួយ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា៕