(ភ្នំពេញ)៖ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឱ្យអនុវត្តមុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារ វីង (ខេមបូឌា) ម.ក។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ការដាក់ឱ្យអនុវត្តមុខងារនេះ ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន៕