(ភ្នំពេញ)៖ នៅទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃទី១០០ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងរយៈពេលកន្លងមកនេះ រដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័ន បានបំពេញតួនាទីរបស់ ខ្លួនទៅតាមផែនការសកម្មភាពរៀងៗខ្លួន ប្រកបដោយថាមពល និងឆន្ទៈខ្ពស់ ស្របតាមព្រះរាជក្រឹត្យចុះថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា បាន កំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំក្នុងរយៈពេល៥ឆ្នាំខាងមុខ គឺ ការប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជា «សា្ថប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។ ការដាក់ចេញនិងអនុវត្តន៍ នូវចក្ខុវិស័យនេះដើរស្របនិងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីឈានទៅសម្រេចបានបេសកកម្មនេះ ការងារអាទិភាពសំខាន់ៗត្រូវបានអនុវត្តក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅនេះរួមមាន៖ ការធ្វើទំនើបកម្មស្ថាប័នដោយផ្តោតលើការការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និងការកសាងរដ្ឋបាលទំនើប តួយ៉ាង ការរៀបចំប្រព័ន្ធសេវាកម្មច្រកចេញចូលតែមួយ ការផ្សព្វផ្សាយព័ត៌មានថ្មី ពិត លឿន និងទូលំទូលាយ ក្នុងនោះទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា (TVK និង RNK) ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានគាំទ្រនិងផ្ដល់អាទិភាពក្នុងការផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងនៅលើពិភពលោក និងការផ្ដល់ការគាំពារជូនមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន។

ទន្ទឹមគ្នានេះដែរ លំហូរព័ត៌មាននិងការងារត្រូវបានធានាឱ្យមានភាពរស់រវើកឡើងវិញ រវាងថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានទាំងអស់ ជាមួយនឹងមន្ទីរក្នុងរាជធានីខេត្តទាំងអស់ប្រកបដោយស្មារតីសហការ សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖