(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ កងកម្លាំងប្រដាប់ទាំង៣ប្រភេទ យុវជន សិស្សានសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១.៥០០នាក់ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីអបរអរសាទខួបអនុស្សាវរីយ៍លើកទីទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ១៩៧៨ - ២ ធ្នូ ២០២៣) នៅបរិវេណមន្ទីរវប្បធម៌ និវិចិត្រសិល្បៈ (សួនកុមារ )ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីរម្លឹកខួបទី៤៥ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលផ្តើមចេញពីឃុំ២ធ្នូ។

ស្មារតី ២ធ្នូ និងស្មារតី ៧ មករា និងនៅស្ថិតស្ថេរជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីបានបូជាឈាមស្រស់ និងសាច់ស្រស់ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពួកអាវខ្មៅ។

លោក វ៉ា ថន បានថ្លែងថា ទោះបីពេលវេលាបានកន្លងផុតទៅអស់ជាង ៤ទសវត្ស ហើយក៏ពិតមែន យើងទាំងអស់គ្នានៅតែមានការសោកស្តាយ ចងចាំ និងនឹកឃើញជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្នក់ភ្លើងដ៏សន្ធោសន្ធៅនៃសង្រ្គាមស៊ីរូងផ្ទៃក្នុង បង្កឡើងដោយរដ្ឋប្រហាររបស់ក្រុមបក្សពួក លន់ នល់ តាមខ្សែញាក់របស់បរទេសបណ្តាលឱ្យកើតនូវឧក្រិដ្ឋកម្មមហាប្រល័យ នៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួក ឃាតកអាវខ្មៅប៉ុលពតក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានប្រែក្លាយទឹកដីកម្ពុជាឱ្យទៅជាគុកឥតជញ្ជាំង។

លោកបានបញ្ជាក់ថា៖ «រណសិរ្ស ២ធ្នូ គឺជាបុព្វការីដ៏ធំធេងតែមួយគត់ ដែលមកនូវមហាជ័យជំនះ ៧ មករា ១៩៧៩ ដែលជំរុញឱ្យនយោបាយឈ្នះឈ្នះ ធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងអភិវឌ្ឍន៍យ៉ាង ពិតប្រាកដ។ ប៉ុន្តែទំរាំមានថ្ងៃនេះ យើងក៏បានធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនជំពូកមកហើយ។ ឥស្សរជន អត្តីយុទ្ធជន អ្នកស្នេហាជាតិកម្ពុជា ជាច្រើនបានពលីជីវិតបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុមាតុភូមិ ដោយមិនស្ដាយស្រណោះអាយុជីវិតឡើយ»

លោកបានបន្តទៀតថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតអាទិភាព គន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេសយើងទាំងអស់គ្នាបាននឹងទទួលនូវសមិទ្ធផលថ្មីៗ ដូចជា៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វប្រវែង ១,៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ ការស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៩៨,៤០៥គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទុះ ដល់ឃុំស្វាយជ្រះ ស្រុកស្នួល ប្រវែង៣១,២៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទះ ដល់រង្វង់មូលព្រាបស ក្រុងក្រចេះ ផ្លូវលេខ២ (វត្តប៉ាឆា) និងចាប់ពីរង្វង់មូលព្រាបស ដល់ធនាគារអេស៊ីលីដា ព្រមទាំងផ្លូវមាត់ទន្លេទីរួមខេត្ត ចាប់ពីរង្វង់មូលព្រាបស ដល់ទីតាំងខារ៉ាអូខេដោយមិន៕