(ភ្នំពេញ)៖ អ៊ុយក្រែន ដែលធ្លាប់តែជាប្រទេសមួយរស់នៅក្នុងសន្តិភាព បែរជាត្រូវធ្លាក់ចូលភ្លើងសង្រ្គាមអស់រយៈពេលជាង១ឆ្នាំហើយ ក្រោមភាពមានៈរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ សេលិនស្គី ក្នុងការចង់ក្លាយជាសមាជិករបស់អង្គការណាតូ។ ចំណែកឯនៅតំបន់ហ្គាហ្សាវិញ ក៏មានឈានចូលក្នុងសង្រ្គាមធំមួយក្នុងប្រវត្តិសាស្រ្តដែលមានជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ ដោយមានការវាយប្រហារសងសឹក ពីសំណាក់អ៉ីស្រាអែល ទៅតាមកំហឹងរបស់ខ្លួន ក្រោយក្រុមហាម៉ាស់ប៉ាឡេស្ទីន បានវាយប្រហារលើអ៉ីស្រាអែលនៅព្រឹកថ្ងៃទី៧ ខែតុលា កន្លងទៅ។ សង្រ្គាមទាំង២កន្លែងនេះ បានធ្វើឲ្យជនស៊ីវិល រាប់សែននាក់បានស្លាប់ ហើយសេដ្ឋកិច្ចក៏រងផលប៉ះពាល់យ៉ាងខ្លាំង ខណៈដែលសន្តិភាពបានឃ្លាតកាន់តែឆ្ងាយទៅៗ។

នៅសប្តាហ៍នេះ ​Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «តើសង្រ្គាមនៅតំបន់ហ្កាហ្សា និងអ៊ុយក្រែន បង្ហាញពីតម្លៃនៃសន្តិភាពយ៉ាងណាខ្លះ?» កិច្ចពិភាក្សានេះ វាគ្មិនមានចំនួន២រូបគឺ៖

១៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ
២៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការណ៍អន្តរជាតិ

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕