(ភ្នំពេញ)៖ ២នាក់ប្តីប្រពន្ធ ដែលលក់ដូរតាមរ៉ឺ ម៉ក ហើយមានជម្លោះជាមួយកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខកាលពីវេលាម៉ោង២១និង៤៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលនេះបានទទួលស្គាល់កំហុស និងថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមិនបានប្រើហិង្សាលើពួកគាត់នោះឡើយ។

សូមបញ្ជាកថា រឿងហេតុនេះ បានកើតឡើងនៅចំណុចលើសួនច្បារសាធារណៈមុខវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ តាមបណ្តោយផ្លូវលេខ១០១៩(វិថីហាណូយ) សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ដោយពេលនោះពួកគាត់២នាក់ប្តីប្រពន្ធ បានចោទកម្លាំងសណ្តាប់ធ្នាប់បានប្រើហិង្សា និងជេរប្រមាថ។

ខាងក្រោមនេះជាវីដេអូសារភាពកំហុសទាំងស្រុងរបស់អាជីវករទាំង២នាក់ប្តីប្រពន្ធ៖