(ហ្សាកាតា)៖ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកប្រចាំអាស៊ាន រៀបចំដោយលោក Jayant Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ក៏មានការពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីពីការវិវត្តន៍ចុងក្រោយបង្អស់ ដែលកំពុងកើតឡើងនៅក្នុងតំបន់ និងជុំវិញពិភពលោក៕