(កំពង់ឆ្នាំង)៖ នៅក្នុងរយៈពេល៤៥ឆ្នាំ នៃការបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃសមាគម នារីអភិវឌ្ឍកម្ពុជា បានដឹកនាំក្រុមការងារ អញ្ជើញចុះមកសួរសុខទុក និងផ្ដល់អំណោយជូនកុមារ និងអ្នកគ្រូនៅក្នុ ងមណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំង។ កម្មវិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីជាភរិយា និងលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំ ពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្តនិង មន្ត្រីរាជ ការមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនអញ្ជើញចូលរួមផងដែរ។

លោកស្រី ជូ ប៊ុនអេង នៅក្នុងកម្មវិធីនេះ បានថ្លែងទៅកាន់ក្មួយៗនិងចៅ ៗជាកុមារកំព្រាថា មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំងមានតាំងពីឆ្នាំ១៩៧៩ដោយមានកុមារកំ ព្រារាប់រយនាក់ស្នាក់នៅជាបន្តបន្ទាប់ក្រោមការឧបត្ថម្ភពីអាជ្ញាធរនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងថ្ងៃខួប៤៥ឆ្នាំថ្ងៃបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជា ថ្ងៃនេះក្នុងនាមសមាគមនារីកម្ពុជា លោកស្រីបានផ្ដាំផ្ញើដល់ក្មួយៗចៅៗជាកុមារកំព្រាទាំងអស់កុំគិតពីអតីតកាលរប ស់ខ្លួន ដោយត្រូវប្រមូលផ្ដុំគំនិតបាញ់ឆ្ពោះក្នុងការរៀនសូត្រយកតម្រិះវិជ្ជា យកបច្ចេកទេសមុខជំនាញដើម្បីកសាងអនាគតរបស់ខ្លួនឲ្យ បានល្អប្រសើរ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។

លោក ស៊ុន សុវណ្ណារិទ្ធិ ក្នុងពិធីនេះដែរលោកបានប្រកាសជួយឧបត្ថម្ភលើរបបចាស់ចំ ពោះកុមារកំព្រាតែបច្ចុប្បន្នមានចំនួន១៨នាក់និងអ្នកគ្រូ ៣នាក់ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ១ ០ម៉ឺនរៀល និងអង្ករក្នុងមួយខែ៣០០គីឡូ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ទាក់ទងនឹងការ រៀនសូត្រនៅថ្នាក់ឧត្តមសិក្សាលោកអាចនឹងជួយផ្ដល់អា ហាររូបករណ៍ដល់កុមារកំព្រា ដែលបានប្រឡងចូលឧត្តមសិក្សា និងក៏មានអាហារូបករណ៍រៀននៅប្រទេសវៀតណា មផងដែរ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ។ លោកអភិបា លខេត្តក៏បានផ្ដាំផ្ញើដល់អ្នកគ្រូទទួលបន្ទុកថែទាំកុមារកំ ព្រាក្នុងខេត្តរៀបចំកម្មវិធីជូនកុមារកំព្រាដើរទស្សនកិច្ចសិក្សាតាមបណ្ដាខេត្តនានាយ៉ាងហោ ចណាស់ក្នុងមួយឆ្នាំក៏បាន៣ដងយ៉ាងតិច ដោយការចំ ណាយទាំងអស់និងមធ្យោបាយធ្វើដំណើរ រដ្ឋបាលខេត្តជាអ្នករ៉ាប់រងឧបត្ថម្ភជូន។ ចំពោះសន្តិសុខនៅក្នុងមណ្ឌលកុ មារកំព្រាលោកនឹងណែនាំដល់លោកអភិបាលក្រុងកំពង់ឆ្នាំងចាត់តាំងឲ្យមានសន្តិសុខយាមកាមការពារសុវត្ថិភាព នៅក្នុងមណ្ឌលកុមារមិនឲ្យកើតមានបញ្ហាអ្វីទៀតនោះឡើ យ។

នៅក្នុងពិធីនេះដែរលោកអភិបាលខេត្ត និងក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជាក៏បានឧបត្ថម្ភអាហារសម្រន់ដល់កុមារកំព្រាទាំង១៨នាក់ និងឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល អ្នកគ្រូ៣នាក់ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល៕

លោកស្រី ជូ ប៊ុនអេង បានឧបត្ថម្ភថវិកាចំនួន ១លានរៀ ល លោកស្រី កែ ច័ន្ទមុន្នី ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល លោ កស្រី ប៊ន សុភី ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល។ក្នុងកម្មវិធីនេះក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជានិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ បានឧបត្ថម្ភអង្ករទឹកសុទ្ធ ត្រីខ ទឹកត្រី មួយ ចំនួនធំដល់មណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំងសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕