(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានជួបជាមួយក្រុមគ្រួសារ នៃចំណាប់ខ្មាំងដែលត្រូវបានដោះត្រូវលែង និងវិលត្រលប់មកវិញកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងចំណោមពួកគេមួយចំនួន បានសម្តែងការខឹងសម្បារជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបនេះរៀបចំឡើងដើម្បីស្តាប់នូវការរៀបរាប់របស់ចំណាប់ខ្មាំង ហើយប្រាប់ដល់ក្រុមរដ្ឋមន្រ្តីអំពីអ្វីដែលពួកគេបានជួបប្រទះ ក្នុងពេលជាប់ឃុំឃាំង។ ជំនួបនេះធ្វើឡើងចំពេលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាបន្តឡើងវិញ ក្រោយការផ្អាករយៈពេល ៧ថ្ងៃ ដែលនាំទៅដល់ការដោះលែងណាប់ខ្មាំងជាង ១០០នាក់។ រីឯជោគវាសនានៃមនុស្សចំនួន ១៣៨នាក់ទៀតនៅមិនទាន់ច្បាស់លាស់។

លោក Netanyahu បានគូសបញ្ជាក់ថា «ខ្ញុំបានឭនូវរឿងរាវដែលធ្វើអោយខ្ញុំឈឺចាប់ ខ្ញុំបានលឺអំពីការស្រេកឃ្លាន ការបំពានផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំបានឮ ហើយអ្នកក៏បានឮដែរអំពីការរំលោភបំពានផ្លូវភេទ និងករណីចាប់រំលោភយ៉ាងព្រៃផ្សៃ»។

គួរបញ្ជាក់ថា សាច់ញាតិមួយចំនួនរបស់អ្នកដែលត្រូវបានដោះលែង បានចេញមុខរិះគន់រដ្ឋាភិបាលអ៉ីសា្រអែលយ៉ាងខ្លាំង។ អ៉ីស្រាអែលនិយាយថា ស្ត្រី និងកុមារមួយចំនួននៅតែស្ថិតក្នុងដៃក្រុមហាម៉ាស ខណៈដែលគ្រួសារសាច់ញាតិអំពាវនាវ ឲ្យជួយសង្រ្គោះដល់ពួកគេ៕

រូបភាពពី AFP