(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរស់នៅ និងបម្រើការងារនៅប្រទេសជប៉ុន បានបង្ហោះវីដេអូបង្ហាញអំពីការត្រៀមស្វាគមន៍យ៉ាងខ្លៀវខ្លា ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានប្រជាពលរដ្ឋដែលរស់នៅប្រទេសជប៉ុន សុទ្ធតែបង្ហាញក្ដីសប្បាយរីករាយ ក្រោយពួកគាត់ទទួលបានព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមួយនេះ ហើយពួកគាត់ក៏ត្រៀមដើម្បីចាំស្វាគមន៍វត្តមានរបស់សម្ដេច និងលោកជំទាវ នៅទីនោះផងដែរ។ បន្ថែមពីនេះ ពួកគាត់បានជូនពរសូមឲ្យដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូទទួលបានសុខសុវត្ថិភាព និងនាំនូវជោគជ័យជូនជាតិមាតុភូមិ។

ខាងក្រោមនេះ ជាវីដេអូបង្ហាញការគាំទ្ររបស់ប្រជាពលរដ្ឋ៖