(ភ្នំពេញ)៖ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសសេរព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២២៣នេះថា ចៅក្រមស៊ើបសួ ដែលទទួលបន្ទុកលើចំណាត់សំណុំរឿងខាងលើ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅ (ម១)។

បើមើលតាមនីតិវិធី ក្រុមជនត្រូវចោទទាំង១២នាក់ ត្រូវតុលាការឃុំខ្លួនតាមកំណត់នីតិវីច្បាប់ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរងចាំទទួលការជំនុំជម្រះទោសទណ្ឌនៅពេលក្រោយ។

សូមបញ្ជាក់ជូនផងដែរថា មុនឈានដល់ការឃុំខ្លួនក្រុមជនត្រូវចោទ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ិត មឃ: អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលដំបូងរាជធានីភ្នំពេញ ដែលទើបតែងតាំង បន្ថែមនៅពេលថ្មីៗ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ប្រចាំតុលាការថា «ករណីខាងលើនេះ ត្រូវបានតំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរ លើជនសង្ស័យទាំង១២នាក់ ពីបទ: ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៥៣ និងមាត្រា២៥៤នៃក្រមព្រហ្មទណ្ធ»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធជាច្រើន គ្រាប់ បង្ក ឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ពេលនោះគេឃើញវត្តមានកងកម្លាំង អាវុធហត្ថបំពាក់ដោយអាវក្រោះជាច្រើននាក់ ធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេស ដែលជាជនសង្ស័យជាច្រើននាក់ ទៀតស្ថិតនៅផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានធ្វើការរំដោះជនរងគ្រោះចំនួន ២នាក់ ដែលជាជនជាតិ បង់ក្លាដែស។

ក្រោយកសាងសំណុំរឿងបានបញ្ចប់ កំលាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕