(ភ្នំពេញ)៖ គណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) ទូទាំងប្រទេស សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកបណ្ឌិត ក្នុងឱកាសដ៏ថ្លៃថ្លាបំផុត ដែល លោកបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្តខ្ពស់ សម្រេចប្រគល់ភារកិច្ច ជាបេសកជនពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

ភារកិច្ចដ៏ឧត្តុង្គឧត្តម ដែលបន្តភារកិច្ចជាបេសកជនពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីសហការពិគ្រោះយោបល់ ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនលោកបណ្ឌិត នាពេលនេះ គឺពិតជាស័ក្តិសមបំផុត ចំពោះ ស្នាដៃសម្រចបានយ៉ាងច្រើនជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាមតាំងពីដើមរៀងមក ដែលពិតជាគំរូដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ ក្នុងបេសកកម្មដ៏ត្រចះត្រចង់ សម្រាប់ជាតិមាតុភូមិ និងរាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុដុមនីយកម្ម ជាតិសាសន៍និងសាសនា សុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ ព្រះអល់ឡោះ សូមមេត្តាប្រទានប្រសិទ្ធពរជ័យ បវរមហាប្រសើរ សុខភាពល្អបរិបូរណ៍ សុភមង្គល អាយុយឺនយូរ និងជោគជ័យជានិច្ចនិរន្តរ៍ជូន លោកបណ្ឌិត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ កុំបីឃ្លៀងឃ្លាតឡើយ៕