(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងពិធីនេះ ក៏មានការប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន សរុបចំនួន៧រូបផងដែរ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី៕