(ភ្នំពេញ)៖ ជាការកត់សម្គាល់ឃើញថា វិបត្តិក្រោយជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាសង្រ្គាមនៅរុស្ស៊ី និងអ៊ុយក្រែន, អតិផរណា អត្រាការប្រាក់អាមេររិកកើនឡើង និងវិបត្តិអចលនទ្រព្យ បានបន្តយាយីសេដ្ឋកិច្ចសាកល។ ដូចគ្នានេះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ។

ទោះបីជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារពិភពលោក បានប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងរង្វង់ ៥.៤% នៅដំណាច់ឆ្នាំ២០២៣នេះ។ យ៉ាងណាក៏ដោយ វិស័យធំៗដែលជន្ទុលសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យសេវាកម្មនៅមានកំណើនទាប ហើយវិស័យអចលនទ្រព្យនៅពុំទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ។ បើយើងក្រឡេកមើលវិស័យធនាគារវិញ នៅមានកំណើនល្អ ដែលអាចជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋកម្ពុជាផង និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផង។

ជុំវិញនឹងវិស័យធនាគារ និងហរិញ្ញវត្ថុនៅកម្ពុជានេះ អង្គភាពព័ត៌មាន Fresh News មានកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ស្តីអំពី «តើការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានសារសំខាន់កម្រិតណា សម្រាប់សេដ្ឋកិច្ចជាតិ?» សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖