(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ចាមរណៈ ជូនព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលបានទទួលមរណភាព។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបថា ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវីសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម្ដាយបង្កើតនាយឧត្តមសេនីយ៍ ណុប រតនា បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣៖៣៣នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩០ឆ្នាំ៕