(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១១នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១២នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់៤០នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៥៨៨ករណី ឃាត់ខ្លួន ១៨,៨៦៩នាក់ (ស្រី១២៨៨នាក់)៕