(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ជូនប្រជាពលរដ្ឋឱ្យច្បាស់ថា រដ្ឋបាលខេត្តមិនមានគោលការណ៍ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូតិ៍នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដូចការបោកប្រាស់របស់ជនទុច្ចរិតនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋកុំជឿតាមការឆបោកនេះឱ្យសោះ។

រដ្ឋបាលខេត្តព្រះសីហនុក៏បានស្នើដល់សមត្ថកិច្ចសូមស្រាវជ្រាវរកចាប់ក្រុមញុះញង់រឿងនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ៕

ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៖