(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញ លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុបនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ចេញពីក្របខណ្ឌមន្ត្រីនគបាលជាតិ។
ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕