(ភ្នំពេញ)៖​ ក្រុមហ៊ុន Sir Stamford Raffles Group (SSRG) ដែលឈានមុខគេ​ ក្នុងតំបន់លើការអភិវឌ្ឍអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត បានដាក់បង្ហាញសាកល្បងជាសាធារណៈលើគម្រោងលំនៅឋាន​ Marum Estate។

គម្រោង ផ្តួចផ្តើម ថ្មី ដែល បង្កប់ នូវ បាវចនា «ភាពប្រសើរឡើងនៃជីវិត» Life​ Elevated​ នេះគឺសមស្របយ៉ាងល្អឥត ខ្ចោះជាមួយនឹងការរំពឹងទុកនៃសន្ទុះ សេដ្ឋកិច្ច ក្នុងតំបន់នៃខេត្តកណ្តាលក៏ដូចជា​ ការការបង្កើតឡើងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលនឹងចាប់បើកដំណើរការ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

គម្រោង Marum Estate រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវការរស់នៅបែបប្រណិត ការថែទាំសុខភាព ការអប់រំ ការប្រកបអាជីវកម្ម ការរស់នៅ ដែលបង្កើនភាពទាក់ទាញរបស់ខេត្តកណ្តាល និងផ្តល់នូវជីវិតដ៏ភ្លឺស្វាងសម្រាប់អ្នករស់នៅ​ ក្នុងតំបន់នាពេលអនាគត ក៏ដូចជាអាជីវកម្មនៅក្នុងតំបន់ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។

ការផ្តោតសំខាន់ទៅលើសហគមន៍ចម្រុះនិងរស់រវើក លំនៅឋាន​ Marum Estate ឈរជានិមតិ្តសញ្ញានៃភាពស្ងប់ស្ងាត់ និងឆើតឆាយ។ ស្ថាបត្យកម្មនេះមានផ្ទះចំនួន ៦៤២ និងហាងចំនួន ២៥៩ ដែលត្រូវបានបង្កើតឡើង ដោយស្ថាបត្យករឈានមុខគេមួយចំនួននៅក្នុងពិភពលោក ក្នុងការរចនាបដិសណ្ឋារកិច្ចប្រណីត រួមមាន SCSY Studio, Burega Farnell និង Bloom Architecture ។

លំនៅឋាន Marum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងនៅខាងក្រោយភ្នំតាម៉ៅ ផ្តល់នូវបរិយាកាសដ៏ស្រស់បំព្រង បង្កើតភាពទាក់ទាញនៃលំនៅឋាន​ Marum Estate ដែលផ្តល់ឱ្យអ្នករស់នៅទីនោះនូវផាសុកភាពពេញលេញ ការផ្សារភ្ជាប់ការរស់នៅដ៏ទំនើបជាមួយនឹងធម្មជាតិ។

ការរចនាស្ថាបត្យកម្មរបស់លំនៅឋាន​ Marum Estate បង្កប់នូវខ្លឹមសារ «ទំនើបយមត្រូពិច» Tropical Modernism​របស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលជីវិតរស់នៅយ៉ាងសុខដុមរមនាជាមួយនឹងធម្មជាតិជុំវិញ។

ការផ្តោតសំខាន់គឺទៅលើការរចនាយ៉រដែលធ្វើពីក្រណាត់ទេសឯក និងផ្ទាំងកញ្ចក់សម្រាប់ការពារពន្លឺព្រះអាទិត្យធម្មជាតិដោយប្រើប្រាស់សម្ភារៈដែលមានប្រភពក្នុងស្រុក ។

លំនៅឋាន Marum Estate មានទីធ្លា បង្អួចដ៏ធំទូទាយបង្កើនលំហរខ្យល់ចេញចូល ដែលនេះមិនត្រឹមតែបង្កើតទំនាក់ទំនងជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវភាពធន់ទៅនឹងគ្រោះធម្មជាតិនាៗ។

គម្រោងលំនៅឋាន​ Marum Estate ចាកឆ្ងាយពីការរស់នៅបែបសាមញ្ញ ដោយផ្តល់នូវការរស់នៅប្រចាំថ្ងៃមួយដែលមានលក្ខណៈពិតប្រាកដចំពោះភូមិសាស្ត្រ ការរចនា និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ដែលធ្វើឱ្យអ្នករស់នៅមានភាពស្រស់ស្រាយក្នុងការសម្រាកលំហែរនៅលំនៅឋានផ្ទាល់ខ្លួន។

បដិវត្តក្នុងការថែទាំសុខភាព៖ កាចុះហត្ថលេខាសហការជាមួយមន្ទីរពេទ្យខេមា និងមជ្ឈមណ្ឌលមហារីកផាកវ៉េ Parkway Cancer Centre)​ ក្នុងជំហានដ៏វិសេសវិសាលនៃ​ ការរីកចម្រើនផ្នែកថែទាំសុខភាពសម្រាប់ប្រទេសកម្ពុជា SSRG មានសេចក្តីសោមនស្សរីករាយ​ ក្នុងការសហការរួមគ្នាជាមួយ Khema Global និងមជ្ឈមណ្ឌលមហារីកផាកវ៉េ Parkway Cancer Centre (សិង្ហបុរី)។

កិច្ចសហការនេះបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មីនៃឧត្តមភាពផ្នែកវេជ្ជសាស្ត្រ ជាមួយនឹងការអភិវឌ្ឍមជ្ឈមណ្ឌលឧត្តមភាពផ្នែកថែទាំសុខភាព។ គំនិតផ្តួចផ្តើមនេះគឺជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តផ្នែកថែទាំសុខភាពរបស់ SSRG និងការបោះជំហានឆ្ពោះទៅរកការបញ្ចូលមន្ទីរពេទ្យលំដាប់កំពូលនៅក្នុងលំនៅឋាន Marum Estate។

សសរស្តម្ភទាំងប្រាំនៃគម្រោងលំនៅឋាន​Marum Estate: បទពិសោធន៍រស់នៅដ៏ទូលំទូលាយ​ គម្រោងលំនៅឋាន​ Marum Estate ត្រូវ បាន រចនា យ៉ាងល្អិតល្អន់ជុំវិញសសរស្នូលចំនួនប្រាំ ដើម្បីផ្តល់នូវបទពិសោធន៍ រស់នៅរួមបញ្ចូលគ្នា៖

១៖​ ជម្រើសលំនៅឋានដ៏សំបូរបែប៖ លំនៅឋាន​ Marum Estate ជាសហគមន៍ដ៏ពិសេសមួយដែលមានលំនៅឋានប្លែកៗចំនួន បួន៖ Reserve, Sanctuary, Orchard, និង Greenwood។

លំនៅឋាននីមួយៗមានលក្ខណៈពិសេសរបស់ខ្លួនជាមួយនឹងផ្ទៃខាងក្នុងធំទូលាយនិងយកចិត្តទុកដាក់ និងការរចនាដែលបំផុសគំនិតដ៏ប្រណិត។ រាល់ចំណុចនីមួយៗនៅក្នុងលំនៅឋានទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះភាពប្រណីត និងរបៀបរស់ជាមួយអារម្មណ៍ដែលមិនអាចប្រៀបផ្ទឹមបាន។

២៖​ ឧត្តមភាពសម្រាប់ការថែទាំសុខភាពនៅ លំនៅឋាន​ ​Marum Estate៖​ SSRG ផ្តោតសំខាន់ចំពោះសុខភាព និងការថែទាំវេជ្ជសាស្រ្តកម្រិតខ្ពស់ ដោយការផ្តល់ការសាងសង់មន្ទីរពេទ្យទំនើបបំផុតនៅក្នុងលំនៅឋានផ្ទាល់តែម្តង។ កន្លែងនេះត្រូវបានរចនាឡើង​ ដើម្បីផ្តល់ការថែទាំឯកទេសក្នុងផ្នែកសំខាន់ៗដូចជាជំងឺមហារីក ការវះកាត់ទូទៅ សម្ភព និងរោគស្ត្រី និងសេវាវេជ្ជសាស្រ្តសំខាន់ៗ
ផ្សេងទៀត។

កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលជាមួយស្ថាប័នល្បីៗដូចជាមន្ទីរពេទ្យខេមា និងមជ្ឈមណ្ឌលមហារីកផាកវ៉េ នឹងពង្រឹងបន្ថែមទៀតនូវការផ្តល់សេវារបស់ខ្លួន SSRG ប្តេជ្ញាបង្កើតមជ្ឈមណ្ឌលថែទាំសុខភាពនេះ ដោយធានាថាប្រជាជនដែលរស់នៅក្នុងលំនៅឋាន​ Marum Estate ក៏ដូចជាប្រជាជន​ ក្នុងតំបន់ជុំវិញមានលទ្ធភាព​ ក្នុងការទទួលបានសេវា
វេជ្ជសាស្រ្តលំដាប់កំពូល។

៣​៖​ តំបន់ពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត៖​ Marum Square ដែលមានទីតាំងនៅក្នុងលំនៅឋានMarum Estate ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបមួយដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នករស់ ដោយមានរួមបញ្ចូល កន្លែងទទួលទានម្ហូបអាហារចម្រុះ ហាងទំនិញ មជ្ឍមណ្ឌលវប្បធម៌ និងសួនបៃតង។

Marum Square រួមបញ្ចូលមជ្ឈមណ្ឌលថែទាំសុខភាព ដែលលើសពីការកម្សាន្ត និងការលក់ដូរ។ ព្រឹត្តិការណ៍នាៗក្នុងលំនៅឋាននេះនឹងញ៉ាំងបរិយាកាសឱ្យប្រកបដោយសោភ័ណភាព និងភាពរស់នៅជាសហគមន៍។

៤៖ ឧត្តមភាពនៃការសិក្សានៅសាលាមេតូឌីសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអន្តរជាតិ៖​ Marum Estate សហការជាមួយ សាលាមេតូឌីសកម្ពុជា (MSC) ក្នុងការសាងសង់សាលានេះក្នុងលំនៅឋានMarum estate ដែលសាលារៀនថ្មីនេះ​ ផ្តល់នូវការអប់រំប្រកបដោយគុណភាព ដោយអាចទទួលបានសិស្ស រហូតដល់៧៥០នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាពេញលេញ។

បង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំពីប្រទេសសិង្ហបុរី MSC បានបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យនាៗ។ កម្មវិធីសិក្សាលំដាប់ថ្នាក់អន្តរជាតិមានរួមបញ្ចូលការបន្ថែមគ្រឹះភាសាក៏ដូចជា​ ការបង្រៀនដែលពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួនរបស់កុមារដែលជាអនាគតនៃប្រទេសកម្ពុជា។

៥៖ ជីវិតរស់នៅក្នងបរិយាកាសដ៏សមស្របមួយ៖​ គម្រោងដំណាក់កាលទីពីររបស់លំនៅឋាន​ Marum Estate គឺផ្តោតសំខាន់ទៅលើការថែទាំមនុស្សចាស់ ដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ ដែលផ្តោតជាពិសេសនោះគឺការថែទាំសុខភាព។

ស្ថិតនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងពណ៍ខៀវស្រងាត់ ផ្នែកពិសេសនៃដំណាក់កាលទី២​នៃលំនៅឋាន​ Marum Estate ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងផ្តល់នូវការថែទាំពេញមួយជីវិត ដែលនេះបានជួយឱ្យមនុស្សវ័យចំណាស់មានការរស់នៅប្រកបដោយភាពស្និទ្ធស្នាល និងផាសុកភាព។

បង្កប់នូវទស្សនវិជ្ជាស្នូលនៃការថែទាំមនុស្សវ័យចំណាស់ ដំណាក់កាលទី 2 នៃគម្រោងលំនៅឋានMarum Estate នឹងផ្តល់ជូននូវសេវាថែទាំសុខភាពដែលប្រសើរឡើងតាមរយៈភាពជាដៃគូជាមួយមន្ទីរពេទ្យលំដាប់ខ្ពស់ ដែលផ្តល់នូវសាវាថែទាំសុខភាពពិសេស។ សេវាកម្មទាំងនេះរួមមាន គ្លីនិកថែទាំសុខភាពបឋមនៅនឹងកន្លែង ជួរដ៏ធំទូលាយនៃជម្រើសធានារ៉ាប់រងសុខភាព និងជំនួយសង្គ្រោះបន្ទាន់ពេញម៉ោង។

លំនៅឋានMarum Estate បន្តបង្ហាញពីការរួមបញ្ចូលដ៏ល្អនៃ ការយកចិត្តទុកដាក់ និងសហគមន៍ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់មនុស្សវ័យចំណាស់ដែលស្វែងរកបទពិសោធន៍រស់នៅយូរអង្វែង និងគ្មានកង្វល់។

កន្លែងតាំងបង្ហាញរបស់ លំនៅឋាន​ Marum Estate មានទីតាំងនៅ The Point Community Mall ជាន់ផ្ទាល់ដី មហាវិថីម៉ៅសេទុង​ ២៤៥​ រាជធានីភ្នំពេញ បើកជារៀងរាល់ថ្ងៃ ពីម៉ោង៩ព្រឹក ដល់៧យប់ចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះសាធារណ:ជនចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងក្រុមហ៊ុនង SSRG ឬភ្នាក់ងារទីផ្សាររបស់ខ្លួនដែល រួមមាន CBRE, ERA, Propnex និង Pointer ឬទូរស័ព្ទលេខ Marum Estate៖ +855 866 25 888 ឬចូលទៅ គេហទំព័រគម្រោងផ្លូវការ marum-estate.com៕