(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលក៏បានបញ្ជាក់ពីរាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖

១. ព្រះសីហនុ
* ទេសចរជាតិ៖ ២៨២,៣៩៦នាក់
* ទេសចរបរទេស៖ ១១,៩០៥នាក់

២. សៀមរាប
* ទេសចរជាតិ៖ ៩៩,៦០០នាក់ 
* ទេសចរបរទេស៖ ១៨,០៧៧នាក់

៣. បាត់ដំបង
* ទេសចរជាតិ៖ ៨៨,៥៧២នាក់
* ទេសចរបរទេស៖ ៨៧៤នាក់

៤. ប៉ៃលិន
* ទេសចរជាតិ៖ ៧៩,៤២៥នាក់
* ទេសចរបរទេស៖ ២៦៨នាក់

៥. កែប
* ទេសចរជាតិ៖ ៧២.៤៩៤នាក់
* ទេសចរបរទេស៖ ៦៥១នាក់

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្មក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ ពោលមិនមានបញ្ហាកើតឡើងធំដុំនោះឡើយ៕