(ភ្នំពេញ)៖ លោក ម៉ែន វណ្ណៈ អតីតមនុស្សជំនិតរបស់ សម រង្សុី និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិនៅរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលនៅពេលបានឃើញជាក់ស្ដែងនូវទិដ្ឋភាពទីក្រុងភ្នំពេញពីលើអាកាស ក្នុងពេលធ្វើដំណើរលើយន្តហោះ ត្រៀមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គួរជម្រាបថា លោក ម៉ែន វណ្ណៈ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោយពីឃ្លាតឆ្ងាយអស់រយៈពេលជាង១០ឆ្នាំរស់នៅសហរដ្ឋអាមេរិក ដែលនៅទីនោះលោកបានក្លាយជាប្រធានអតីតគណបក្សសង្គ្រោះជាតិនៅរដ្ឋម៉ាស្សាឈូសេត និងធ្វើនយោបាយជាមួយទណ្ឌិត សម រង្ស៊ី យ៉ាងសកម្មផងដែរ។ ប៉ុន្តែក្រោយពេលភ្ញាក់ខ្លួន លោកក៏បានលាលែងដើរចេញពីអតីតគណបក្សប្រឆាំងមួយនោះ ហើយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងពេលមកដល់កម្ពុជាភ្លាម លោកបានមើលឃើញពីការអភិវឌ្ឍនិងការពង្រីកវិសាលភាពរាជធានីភ្នំពេញ មានផ្លូវខ្វាត់ខ្វែង ភ្លើងបំភ្លឺ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរកុះករ ទោះបីម៉ោង១២រំលងអាធ្រាតទៅហើយ ក៏នៅមានមនុស្សចេញចូលកុះករនៅព្រលានយន្តហោះ។
លោក ម៉ែន វណ្ណៈ ក៏បានផ្ដាំប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសថា កម្ពុជាពេលនេះអភិវឌ្ឍទៅមុខហើយ មានសុខសន្តិភាព មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អណាស់ មិនដូចការភូតភររបស់ក្រុមដែលនៅតែប្រឆាំងនោះទេ ការបោកប្រាស់របស់មេក្រុមប្រឆាំងមាន់សម្លនោះគ្មានប្រសិទ្ធភាពទៀតឡើយ៕
សូមស្ដាប់វីដេអូសម្ភាសពីចំណាប់អារម្មណ៍របស់លោក ម៉ែន វណ្ណៈ អតីតមនុស្សជំនិតរបស់ សម រង្សុ៖