(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងសហការរួមគ្នាទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍និងការផ្សព្វផ្សាយនានា សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។

ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចពិភាក្សានេះដែរផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។

ក្នុងជំនួបនោះ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានសង្កត់ធ្ងន់អំពីភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មអឺរ៉ុប ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការទាក់ទាញការវិនិយោគិនពីប្រទេសក្នុងតំបន់អឺរ៉ុប និងពិភពលោកឱ្យមកបណ្តាក់ទុននៅកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកប្រធាន Eurocham ប្រចាំកម្ពុជា បានឯកភាពសហការរួមគ្នាទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍និងការផ្សព្វផ្សាយនានា សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។

ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការបង្កើនការចែករំលែកព័ត៌មាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក​នៃការអភិវឌ្ឍយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពដេីម្បីកំណេីនទេសចរណ៍។

នាឱកាសនោះ លោកប្រធាន Eurocham ប្រចាំកម្ពុជាក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ «សៀវភៅសស្ដីពីទេសចរណ៍​ និងបដិសណ្ឋារកិច្ច​ ២០២៤» រួមជាមួយ «សៀវភៅសEurocham ២០២៤ និងលទ្ធផលអង្កេតនៃការស្ទង់មតិអាជីវកម្ម​ Eurochamឆ្នាំ២០២៤»