(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៦ករណី ឃាត់ខ្លួន៨នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន១២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៧០ករណី ឃាត់ខ្លួន២៥៧១នាក់ (ស្រី២២៥នាក់)៕