(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណៈកម្មការគណបក្សមូលដ្ឋាន ខ.២៧ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានចាត់តាំង លោក អេង លីហួរ អនុប្រធានគណៈកម្មការ ខ២៧ និងលោក វង្ស វិត អនុប្រធានគណៈកម្មការ ខ២៧ រួមក្រុមការងារ ខ២៧ អញ្ជើញចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតនៅឃុំរលួស។

ការអញ្ជើញចុះជួបសំណេះសំណាលនេះ លោក អេង លីហួរ ក៏បាននាំថវិការបស់លោក សិទ្ធិ ឡោះ ចំនួន៥៨ម៉ឺនរៀល ក្នុងនោះឧបត្ថមលោក លាង សារឿយ ក្រុមប្រឹក្សាឃុំ ដែលសម្រាកព្យាបាលជំងឺចំនួន ២០ម៉ឺនរៀល លោក នួន លន់ ក្រុមប្រឹក្សាឃុំចំនួន ២០ម៉ឺនរៀល និងលោកមេភូមិទាំង៧ សរុបចំនួន១៨ម៉ឺនរៀល។

នៅក្នុងឱកាសនោះ លោក អេង លីហួ បានពាំនាំការសួរសុខទុក្ខ និងបានផ្តាំផ្ញើពីលោក សិទ្ធិ ឡោះ ដល់អង្គបោះឆ្នោតក៏ដូចជាក្រុមប្រឹក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបានជំរុញដល់ប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកទាំងអស់ បើមានឈ្មោះខុស ឬផុតសុពលភាពអត្តសញ្ញាណប័ណ្ណ សូមរួសរាន់ទៅកែឈ្មោះ និងទៅធ្វើឲ្យបានគ្រប់ៗគ្នា ចៀសវាងយឺតយ៉ាវនាំឲ្យខកខានមិនបានចូលរួមបោះឆ្នោត៕