(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចយល់ព្រមបញ្ចូលលោក សាន សាង អតីតគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតថ្នាក់ដឹកនាំបក្សប្រឆាំងត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
ការប្រកាសបញ្ចូលជាសមាជិកគណបក្សរាជធានីភ្នំពេញ បានធ្វើឡើងក្រោយលោក សាន សាង បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង ព្រមទាំងគោរពស្នើសុំការសណ្តោះប្រណីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សាន សាង មានសញ្ជាតិខ្មែ-អាមេរិក ធ្លាប់ធ្វើជាសមាជិករដ្ឋសភា របស់គណបក្សសមរង្ស៉ី, សមាជិកគណកម្មាធិការនាយអតីតគណបក្សសង្គ្រោះជាតិ (CNRP), ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងបច្ចុប្បន្ន ជាអនុប្រធានសហគមន៍ខ្មែរកម្ពុជា របស់ ថាច់ សេដ្ឋា៕