(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរណ៍​ ខេត្តកំពង់ធំ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅស្នាក់ការគណៈកម្មាធិការគណៈបក្សស្រុកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោកបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានសារៈសំខាន់ទៀតណាស់គឺគណបក្សប្រជាជនទទួលបានជ័យជម្នះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។

លោក ឃឹង នុភាព បានណែនាំដល់ក្រុមប្រឹក្សាឃុំទាំងអស់ត្រូវព្យាយាមថែមទាំសុខភាពអោយបានល្អ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្ងៃទី២៥ ឆ្នាំ២០២៤ ខាងមុខនេះ ពិសេសត្រូវត្រួតពិនិត្យសំណុំឯកសារយកទៅបោះឆ្នោត ឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ចំពោះក្រុមការងារត្រូវដឹកជញ្ជូនអង្គបោះឆ្នោតទាឱ្យមានសុវត្ថិភាពទាំងទៅបោះឆ្នោតនិងត្រឡប់មកវិញ សូមអង្គបោះឆ្នោតទាំងអស់ត្រូវយកទៅតាមនូវអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន សូមអង្គបោះឆ្នោតទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈគូសសន្លឹកឆ្នោតនូវលេខរៀងទី១ និងគូសឱ្យបានត្រឹមត្រូវ។

លោកសង្ឃឹមជឿជាក់ថាសមាជិក សមាជិការទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាត្រឹមត្រូវ១០០%៕