(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដើម្បីកំណត់ អំពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាពនៃការអនុវត្តក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យអត្ថសញ្ញាណគាំពារសង្គម និងការធ្វើអន្តរប្រតិបត្តិការឌីជីថលតាមរយៈថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមអានអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម លម្អិតបន្ថែមខាងក្រោម៖