(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ។

ការប្រជុំមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្សព្វផ្សាយនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះ កងកម្លាំង ណាដែលពាក់ព័ន្ធ និងគ្រឿងញៀន ត្រូវមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏សង្កត់ធ្ងន់ទៅលើវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ៕