(សៀមរាប)៖ លោក កុត គល់ ហេរញ្ញិកគណៈកម្មាធិការប្រតិបត្តគណបក្សភ្លើងទៀន ស្រុកអង្គរធំ ខេត្តសៀមរាប បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក កុត គល់ បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង ដែលគ្មានគោលនយោបាយច្បាស់លាស់សម្រាប់ជាតិ និងប្រជាជន ពិសេសទណ្ឌិត សម រង្ស៉ី។
លោកយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះដែលខិតខំប្រឹងប្រែងដើម្បីជាតិ និងប្រជាជន៕