(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានក្តីសោមនស្សរីករាយជាអនេកចំពោះសារជូនពរថ្ងៃកំណើតពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុន បានថ្លែងអំណគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសមានចិត្តយ៉ាងកក់ក្តៅរបស់សម្តេច សាយ ឈុំ ដែលជាការបង្ហាញការ​យក​ចិត្ត​ដាក់ដល់រូបឯកឧត្តម និងក្រុមគ្រួសារ

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័ហ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រធានពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខគ្រប់ប្រការជូន សម្តេចវិបុលសេនាភក្តី លោកជំទាវ ក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ សូមសម្រេចបាននូវជោគជ័យត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងការបំពេញបេសកកម្មដ៏ខ្ពស់ខ្ពស់ និងជាប្រវត្តិសាស្ត្រសម្រាប់ជាតិមាតុភូមិ និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕