(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសផ្លូវការ អំពីការបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ ដែលបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ​នេះ។

តាមសេចក្តីប្រកាស យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រយៈពេល១៤ថ្ងៃ បានដំណើរការប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរប​ស់គ.ជ.ប៖